Latest Movie :
Powered by Blogger.

កាត់ទោស​ចែមុំមី​កាសា ពីបទ​ចែកថ្នាំ​ញៀនក្នុង​គុក ប្រកាស​សាលក្រម​ថ្ងៃ7​កុម្ភៈ


រាជធានីភ្នំពេញ ៖ លោកស្រីគឹម ដានី ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មករា បានលើកយកសំណុំរឿងព្រហ្មទណ្ឌករណីចោទប្រកាន់ពីបទ «ជួញដូរថ្នាំញៀន» ដែលប្រព្រឹត្តក្នុងពន្ធនាគារព្រៃស កាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅ ។ ក្នុងសំណុំរឿងនេះជន ជាប់ចោទឈ្មោះ ចាន់ ស្រីណុច ភេទស្រី អាយុ៤១ឆ្នាំ អតីតម្ចាស់ហាង កែសម្ផស្សមីកាសា ហៅចែមុំ និងឈ្មោះ ស្រុ៊ន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ។
ជនជាប់ចោទឈ្មោះ ស្រុ៊ន រដ្ឋា ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី៥ តុលា ២០១២ មុនពេលដែលឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ ត្រូវបានចាប់ខ្លួនពីបទធ្វើម៉ែយ៉ែម នាំនាងៗឱ្យភ្ញៀវនៅសណ្ឋាគារ ។ តាមមន្ត្រីសាលាដំបូងរាជធានី ភ្នំពេញបានបញ្ជាក់ថា ជនជាប់ចោទត្រូវបានរកឃើញថា បាននាំចូលក្នុងពន្ធនាគារនូវថ្នាំញៀន មេតំហ្វេតាមីនប្រភេទ ម្សៅពណ៌សចំនួន៣កញ្ចប់ ដែលបានបញ្ជូនដោយជនជាប់ចោទឈ្មោះ ស្រ៊ុន រដ្ឋា ដោយដាក់ថ្នាំញៀនទាំងនោះក្នុងលុយ ។ ជនឈ្មោះ ស្រុ៊ន រដ្ឋា បានយកថ្នាំញៀននេះមកពីឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ ក្នុងគោលបំណងលក់ទៅឱ្យអ្នកប្រើប្រាស់ផ្សេង ទៀតនៅក្នុងពន្ធនាគារកាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅ ។ កាលពីថ្ងៃទី២២ មករា ២០១៤ សាលាដំបូងរាជធានីភ្នំពេញ បានជម្រះក្តីក្នុងសំណុំរឿងនេះ នៅចំពោះមុខជនជាប់ចោទឈ្មោះ ចាន់ ស្រីណុច អតីតម្ចាស់ហាងកែសម្ផស្សមីកាសា និង ឈ្មោះ ស្រុ៊ន រដ្ឋា ។ មេធាវីការពារជនជាប់ចោទបានលើកឡើងថា ឈ្មោះ ចាន់ ស្រីណុច និងឈ្មោះ ស្រុ៊ន រដ្ឋា កំពុងមានជំងឺ ខណៈពេលជាប់ឃុំឃាំង មួយរយៈកន្លងមកនេះ ។ ជនជាប់ចោទឈ្មោះ ស្រ៊ុន រដ្ឋា និយាយថា ខ្លួនមិនបានជួញដូរថ្នាំញៀនឡើយ ហើយវាគ្រាន់តែជាការ ចោទប្រកាន់បុ៉ណ្ណោះ ឯថ្នាំញៀនទាំងនោះជារបស់ឈ្មោះ ចាន់ ស្រីណុច ទេ ។ នៅក្នុងដំណើររឿងនេះ ឆ្មាំពន្ធនាគារព្រៃស បានឆែកឆេរឃើញនៅក្នុងលុយដែលបញ្ជូនចូលក្នុងពន្ធនាគារតាមរយៈឈ្មោះ ស្រ៊ុន រដ្ឋា ពីឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ ។ ក្នុងបន្ទប់សវនាការឈ្មោះ ចាន់ ស្រីណុច មិនបានសារភាពថា ថ្នាំញៀនទាំងនោះជារបស់ខ្លួនឡើយ ហើយបានត្រឹមតែសុំឱ្យតុលាការដោះលែងចេញពីពន្ធនាគារ ។ លោកមាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារងតំណាងអយ្យការក្នុងសំណុំរឿងនេះ បានថ្លែងថា តំណាងអយ្យការនៅតែរក្សាការ ចោទប្រកាន់ពីបទជួញដូរថ្នាំញៀនដដែល តែដោយសារតែស្ថានភាពសុខភាព របស់ជនជាប់ចោទមានសភាពធ្ងន់ធ្ងរ ក៏បានស្នើឱ្យតុលាការបន្ថយទោសចំពោះពួកគេ ។ លោកស្រីគឹម ដានី ប្រធានចៅក្រមជំនុំជម្រះបានប្រកាស ពន្យារពេលប្រកាសសាលក្រមទៅថ្ងៃទី៧ កុម្ភៈ ខាងមុខ ។ គួររំលឹកថា កាលពីខែមីនា ឆ្នាំ២០១៣ ជនជាប់ចោទឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថា ពាក់ព័ន្ធនឹងបទសញ្ចរកម្ម គឺការជួញដូរផ្លូវភេទ ហើយសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានកាត់ទោសដាក់ពន្ធនាគារចំនួនជាង៤ឆ្នាំ តែអនុវត្ត៣ឆ្នាំ និង៦ខែ ៕ ផ្តល់សិទ្ធដោយ កោះសន្តិភាព
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. peakmey - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger