Latest Movie :
Powered by Blogger.

តុល្យការ​ចុងក្រោយ​នៃ​​ការបាញ់​​សម្លាប់​​​បាតុករ​នៅ​តាម​ផ្លូវ​វ៉េង​​ស្រេង​

យ៉ាង​ហោច​ណាស់ កម្មករ​៤​នាក់​​ត្រូវបាន​រាយការណ៍​មក​ថា​​ស្លាប់ ៣០​នាក់​រងរបួស​ធ្ងន់​​ស្រាល និង​១១​នាក់​ទៀត ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ខណៈ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ទៅលើ​ក្រុមកម្មករ ដែល​​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ តាម​សេចក្តីរាយការណ៍ របស់​អ្នកយកព័ត៌មាន​VOD នៅ​
កន្លែង​កើតហេតុ បានឲ្យដឹងថា ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​កម្មករ​មកពី​រោងចក្រ​នានា នៅ​រាជធានី​ភ្នំពេញ បានកើត​ចាប់តាំងពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​សុក្រ​នេះ ហើយ​សមត្ថកិច្ច​បាន​ឈាន​ទៅ​ដល់​ការបាញ់រះ​មក​លើ​កម្មករ បណ្តាលឲ្យ​កម្មករ​​ ៤​នាក់​ស្លាប់ និង​៣០​នាក់​រង​របួសធ្ងន់​និង​ស្រាល និង​១១​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​បញ្ជាកា​រដ្ឋា​នកងរាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ទោះជា​យ៉ាងណា អ្នកសារព័ត៌មាន ត្រូវ​បាន​ហាម​មិនឲ្យ​ថតរូប ហើយ​សូម្បី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ ក៏​រង​ការបាញ់​បណ្តេញចេញ​ពី​ទីនោះ​ផងដែរ​។ សាក្សី និយាយថា សមត្ថកិច្ច​បាន​ភ្ជង់​កាំភ្លើង​ភ្ជង់​​ម្ចាស់ផ្ទះ ល្វែង​ម្តុំ​មន្ទីរពេទ្យ​ឯករាជ្យ ដើម្បី​ឡើង​ទៅលើផ្ទះ​នោះ បាញ់​មក​លើ​បាតុករ ពីរ​នាក់ ម្នាក់​ចំក្បាល និង​ម្នាក់​ទៀត​ចំ​កណ្តាល​ទ្រូង​ស្លាប់​ភ្លាមៗ​។ ចំណែក​បា​តុករ​​​ម្នាក់​បាន​ស្លាប់​នៅតាម​ផ្លូវ​ ពេល​​ដែល​​ដឹក​ទៅ​មន្ទីរពេទ្យ ខណៈ​ម្នាក់ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​។​បាតុករ​ដែល​ស្លាប់​សុទ្ធ​ជា​បុរស ខណៈ​បាតុករ​ជា​ស្ត្រី​ត្រូវ​កម្លាំង​ប្រដាប់អាវុធ វាយ​ទាត់​ធាក់​។ សាក្សី ឃើញ​​ផ្ទាល់​​ភ្នែក និយាយ​ថា កម្លាំងប្រដាប់​អាវុធ បាន​​ចាប់​បាតុករ​ដែល​រត់​ចូល​​ផ្ទះ​​ពលរដ្ឋ​អុស​​ទម្លាក់​ពីលើ​ផ្ទះ មក​វាយ​បំបាក់​ភ្លៅ​​នៅលើ​ថ្នល់​។ សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ ឲ្យដឹងថា មន្ទីរពេទ្យ​ឯកជន​មួយ ដែល​មាន​យីហោ មន្ទីរ​សម្រាក​ព្យាបាល​ឯករាជ្យ នៅ​ផ្លូវ​វ៉េង​ស្រេង ត្រូវបាន​ក្រុម​កម្មករ​វាយកម្ទេច​​កញ្ចក់ទ្វារ​ និង​បង្អួច ព្រមទាំង​បរិក្ខា​ពេទ្យ​មួយ​​ចំនួន ខណៈ​កម្មករ​អះអាងថា មន្ទីរពេទ្យ​នេះ​មិន​ព្រម​ព្យាបាល​កម្មករ​ដែល​រង​បួស នៅ​ក្នុង​​ហេតុ​ការណ៍​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់។ រហូតមកដល់​ម៉ោង​ជាង​៣​រសៀល​នេះ ស្ថានការណ៍​បាន​ស្ងប់ស្ងាត់​បន្តិច ដោយ​កម្លាំង​សមត្ថកិច្ច​បាន​គ្រប់គ្រង​តំបន់​នោះ ហើយ​ក្រុមកម្មករ​បាន​បំបែក​គ្នា​ជា​បណ្តើរៗ ចេញ​ពី​មុខ​សួ​ន​ឧស្សាហកម្ម​កាណាឌីយ៉ា​៕
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. peakmey - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger