Latest Movie :
Powered by Blogger.

ទេព រិនដារ៉ូ មិន​ខ្វល់​រូប​ថត​អាក្រាត​កាយ​បង្ហោះ​លើ​ Facebook

តារា​សម្ដែង​រៀម​ច្បង ​លោក ទេព រិនដារ៉ូ មិន​ខ្វល់​ទេ​ចំពោះ​រូប​ថត​​អាក្រាត​កាយ​មួយ​សន្លឹក​ ដែល​គេ​យក​ទៅ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook។

ការ​មិន​អើពើ​ខ្វល់ខ្វាយ​​ពី​សំណាក់​តារា​​សម្ដែង​ល្បី​ឈ្មោះ​រូប​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​​រូប​ថត​​អាក្រាត​កាយ​របស់​លោក​មួយ​សន្លឹក​ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​ក្នុង​ Page ភេទ​ទី​៣។ ក្នុង​Page នោះ​មាន​ប្រិយមិត្ត​ខ្លះ​ថា ​ជា​រូប​កាត់​ត ហើយ​អ្នក​ខ្លះ​ទៀត​ថា ​ជា​រូប​ពិត​របស់​ លោក ទេព រិនដារ៉ូ។

អានអត្ថបទ៖ ទេព រិនដារ៉ូ មួយ​ខែ​ថត​ ៤​រឿង​ជាប់​គ្នា

ទាក់ទង​ទៅ​នឹង​​រូប​ថត​​អាក្រាត​កាយ​មួយ​សន្លឹក​នេះ​​លោក ទេព រិដារ៉ូ បាន​ប្រតិកម្ម​ថា ​មិន​មែន​ជា​រូប​​ពិត​របស់​លោក​​នោះ​ទេ គឺ​មាន​មនុស្ស​ខិលខូច​មួយ​ចំនួន​យក​ទៅ​កាត់​ត​ដើម្បី​ធ្វើ​បាប​លោក​ប៉ុណ្ណោះ។


“ធម្មតា​ទេ​យើង​មិន​អាច​គាប់ចិត្ត​មនុស្ស​ត្រូវ​ទាំង​អស់​បាន​ទេ មនុស្ស​នៅ​តែ​ល្អ ហើយ​ខ្ញុំ​ជឿជាក់​បង​ប្អូន​ទាំង​នឹង​ជឿ​លើ​ខ្ញុំ ខ្ញុំ​មិន​បាន​ធ្វើ​ទង្វើ​ទាំង​នេះ​ទេ​ គឺ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ចង់​ធ្វើ​បាប”។

​​តារា​សម្ដែង​នៅ​តែ​ទាក់ទាញ​ការ​គាំទ្រ​ ពី​មហាជន​រូប​នេះ​បាន​បន្ត​ថា ​លោក​មិន​​មាន​បំណង​វែក​មុខ​អ្នក​ដែល​យក​រូប​ថត​​​អាក្រាត​កាយ​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ទេ។

លោក​ថា ​កាល​ណា​ប្រតិកម្ម​ធ្វើ​ឱ្យ​​រឿង​នេះ​នឹង​កាន់​តែ​ធំ ហើយ​ឥត​ប្រយោជន៍ ដូច្នេះ​មាន​តែ​សំងំ​ស្ងៀម​ធ្វើ​មិន​ដឹង​មិន​លឺ នឹង​ធ្វើ​ឱ្យ​រឿង​នេះ​ សាប​រលាប​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ទេព រិនដារ៉ូ លើក​ឡើង​ថា​លោក​មាន​ការ​អាក់អន់ស្រពន់ចិត្ត​ខ្លះ​ដែរ ​ចំពោះ​អ្នក​ដែល​យក​រូបថត​ទៅ​កាត់​ត ហើយ​បង្ហោះ​នៅ​ Facebook ដោយ​មិន​គិត​​ពី​អារម្មណ៍​របស់​សាមីខ្លួន។

លោក​បាន​បន្ត​ថា​ ការ​ធ្វើ​បែប​នេះ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​ឡើយ ព្រោះ​លោក​​មិន​បាន​ប្រព្រឹត្តិ​ទង្វើ​ទាំង​​នេះ​នោះទេ។

អានអត្ថបទ៖ ទេព រិនដារ៉ូ “គ្រា​មួយ សម្តេច​តា ធ្លាប់​ចាប់​ឱប​ខ្ញុំ​ថត!”

តារា​សម្ដែង​មាន​ប្រភព​មក​ពី​ខេត្ត បាត់ដំបង រូប​នេះ​ បាន​សង្កត់​ធ្ងន់ថា ​​លោក​មិន​​មាន​ការ​ព្រួយ​បារម្ភ​ឡើយ​ចំពោះ​ការ​ធ្វើ​បែប​នេះ ហើយ​ក៏​មិន​មែន​ជា​លើក​ទី​មួយ​ដែរ​សម្រាប់​ខ្លួន​លោក​ ដោយ​មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​ធ្វើ​ទង្វើ​នេះ​ជា​ច្រើន​មក​ហើយ។

លោក ទេព រិនដារ៉ូ បាន​ថ្លែង​អំណរគុណ​ដល់​មហាជន​ទូទៅ​តែងតែ​គាំទ្រ​លោក និង​ បាន​ជឿជាក់​ចំពោះ​ទង្វើ​របស់​លោក​ថា​ មិន​បាន​ធ្វើ​សកម្មភាព​បែប​នេះ ហើយ​លោក​បាន​ស្នើ​ដល់​អ្នក​ចង់​ធ្វើ​បាប​លោក​នា​ពេល​កន្លង​មក​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់។

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​​រូប​ថត​អាក្រាត​កាយ​មួយ​សន្លឹក​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ ​លោក ទេព រិនដារ៉ូ ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook ក្នុង​ Page ក្រុម​ភេទ​ទី​៣ ​​ដែល​នាំ​ឱ្យ​មាន​ការ​ជជែក​គ្នា​ផុលផុស​ពី​មហាជន​ទូទៅ​ចំពោះ​រូប​នេះ។ យ៉ាង​ណា​ក៏​ដោយ​លោក​ ទេព រិនដារ៉ូ បាន​បដិសេធន៍ ហើយ​មិន​ខ្វល់​ចំពោះ​ទង្វើ​អ្នក​ប្រព្រឹត្តិ​នេះ​ឡើយ៕

​ប្រិយមិត្ត និង​មិត្តៗ យុវវ័យ​​ថា​​ទៅ​មើល ​រូបថត​​នេះ​​ជា​រូបថត​កាត់​ត ឬ​មួយ​មែន​ទែន?

អត្ថបទ៖ អ៊ីង សុឡា
រូបថត៖ Facebook
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. peakmey - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger