Latest Movie :
Powered by Blogger.

អាជ្ញាធរ​បំបែក​បាតុករ​​លោក ម៉ម សូណង់ដូ របួស​ប្រមាណ​​៧​នាក់

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​តាមដាន​សកម្មភាព​បាតុកម្ម​នេះ ឲ្យ​ដឹង​ថា អ្នក​រង​របួស​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​របួស​ក្បាល​នឹង​ដង​ខ្លួន ដោយ​កង​សន្តិសុខ​វាយ​ក្នុង​នោះ​មាន​ទាំង​ព្រះសង្ឃ​ផង។ ចំណែក​លោក ម៉ម សូណងដូ អ្នក​ដឹក​នាំ​បាតុកម្ម​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព។
កង​កម្លាំង​សន្តិសុខ​បាន​បំបែក​ក្រុម​បាតុករ ដោយ​ប្រើ​ដំបង​ឆក់​និង​បាញ់​ក្រាប់​បែក​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដាក់​ក្រុម ​បាតុករ​តវ៉ា​បិទ​ផ្លូវ​ព្រះមុនីវង្ស អស់​រយៈ​ប្រហែល​មួយ​ម៉ោង នៅ​មុខ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មករា។ ផ្លូវ​ព្រះមុនីវង្ស បាន​បើក​ឲ្យ​ចរាចរណ៍​ឡើង​វិញ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​បាន​បំបែក​ក្រុម​បាតុករ​នៅ​ម៉ោង​ប្រហែល ១០​ព្រឹក​ថ្ងៃ​នេះ។
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. peakmey - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger