Latest Movie :
Powered by Blogger.

ជនសង្ស័យ២នាក់ ដែលចាប់ ខ្លួននៅក្បែរ ទីលានប្រជាធិបតេយ្យ អមដោយ ចម្ពាមកៅស៊ូ និងគ្រាប់ដែកទទួលបញ្ជា ពីមេខ្លោង នៅអូស្រ្តាលី

ប្រភព ដើមអម្ពិល
ភ្នំពេញ : ជនសង្ស័យ២នាក់ ដែលត្រូវក្រុមយុវជន គណបក្សសង្រ្គោះជាតិ ចាប់ខ្លួនក្នុងអំឡុង នៃការប៉ះទង្គិចគ្នា រវាងកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមបាតុករនៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ដោយរកឃើញមាន ចម្ពាមកៅស៊ូ និងគ្រាប់ដែក ផងនោះ បានសារភាពថា ពួកគេទទួលការណែនាំពីមនុស្សម្នាក់ នៅអូស្រ្តាលី ឈ្មោះ ធី ណារិទ្ឋ ដែលបានជួបគ្នានៅលើទីលាន កាលពីចុងឆ្នាំ២០១៣កន្លងទៅ។ ស្ថិតនៅក្នុងការឃុំខ្លួននៅ ប៉ុស្តិ៍បឹងកេងកងទី១ ខណ្ឌចំការមន ជនសង្ស័យ ផេង ផា អាយុ ៣២ឆ្នាំ មុខរបរជាជាង ដែក
នៅការដ្ឋានសំណង់ម្តុំបឹងប៉ាយ៉ាប បាននិយាយថា មានគេម្នាក់ឲ្យខ្ញុំចូលរួមបាតុកម្ម នឹងបានក្លាយជាសកម្ម ជនរបស់គណបក្សសង្រ្គោះជាតិ។ ជនសង្ស័យ ផេង ផា បានបន្តថា បុគ្គលម្នាក់នេះ មានឈ្មោះ ធី ណារិទ្ឋិ រស់ នៅប្រទេសអូស្រ្តាលី ហើយតែងតែធ្វើការទំនាក់ទំនងមករូបគេ តាមរយ:សង្គម ហ្វេសបុក ប៉ុន្តែចុងក្រោយនេះ ឈ្មោះ ធី ណារិទ្ឋិ បានបិទ Account ហ្វេសបុក បាត់ហើយ ។ ដោយឡែកជនសង្ស័យម្នាក់ ទៀត ឈ្មោះ ហាំ ហ៊ុត អាយុ១៨ឆ្នាំ បាននិយាយថា ខ្លួនមកពីស្រុកកំណើត ដើម្បី រកការងារធ្វើជាកម្មករ នៅម្តុំច្បារអំពៅ ហើយនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤នេះ ពួកគេបានទៅលេងផ្ទះ បង នៅម្តុំផ្សារថ្មី ស្រាប់តែពេលដើរដល់ស្ពាននាគ ត្រូវបានក្រុមបាតុករ ដែលជាសកម្មជនគណបក្សសង្រ្គោះជាតិ ចាប់វាយ បណ្តាលឲ្យរងរបួសចំក្បាល និងដងខ្លួន ។ ជនសង្ស័យទាំង២នាក់ មិនធ្លាប់ស្គាល់គ្នាកាលពីពេលកន្លងទៅនោះឡើយ ។ សម្រាប់ជនសង្ស័យ ផេង ផា ដែល ត្រូវក្រុមយុវជនគណបក្សសង្រ្គោះជាតិចាប់ខ្លួន ហើយ រកឃើញចម្ពាមកៅស៊ូ និងគ្រាប់ដែក ជាង១០គ្រាប់ នៅ ជាប់នឹងខ្លួននោះ បាននិយាយថា មុនពេលមាន រឿងនេះកើតឡើង រូបគេបានចេញពីការដ្ឋាន សំណង់មកមើល គេធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ក៏ត្រូវចាប់ខ្លួនតែម្តង ។ សម្រាប់ជនសង្ស័យរូបនេះ បានឆ្លើយថា ចម្ពាមកៅស៊ូដែលរកឃើញនៅក្នុងខ្លួនរបស់គេនោះ គឺធ្វើឡើងទុកសម្រាប់ បាញ់ សត្វលេងនៅក្បែរការដ្ឋាន សំណង់របស់គេ បឹងប៉ាយ៉ាបតែប៉ុណ្ណោះ ។ ជុំវិញករណីនេះ ស្នងការរងនគរបាល និងជាប្រធានការិយាល័យ កណ្តាលយុត្តិធម៌ រាជធានីភ្នំពេញ លោកឧត្តម សេនីយ៍ ជួន ណារិន្ទ បានប្រាប់ក្រុម អ្នកកាសែតនៅក្នុងប៉ុស្តិ៍បឹង កេងកងទី១ នារសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៤ថា នៅព្រឹកថ្ងៃដដែលនេះ មានការប្រមូលផ្តុំនៅលើស្ពាននាគរហូតមានការ ប្រទូស្តរាយរវាងក្រុម សមត្ថកិច្ច និងក្រុមបាតុករ ហើយសមត្ថកិច្ចរបស់លោកបានទទួលសេចក្តីរាយការថា ជនសង្ស័យ ២នាក់ ត្រូវ ក្រុមយុវជនគណបក្សសង្រ្គោះជាតិ ចាប់ខ្លួន ដោយរកឃើញចម្ពាមកៅស៊ូ និងគ្រាប់ដែក នៅជាប់នឹងខ្លួន ព្រម ទាំងវាយយុវជនម្នាក់ បណ្តាលឲ្យរងរបួស ដោយចោទថា ជាជនបាតដៃទី៣ ។ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបន្តទៀតថា ក្រោយពីចាប់ខ្លួន ជនសង្ស័យ ទាំង ២នាក់ ក្រុមយុវជនគណ បក្សសង្រ្គោះជាតិ បាននាំពួកគេទៅកាន់ឧត្តមស្នងការសិទ្ឋិមនុស្ស អង្គការសហប្រជាជាតិ ប៉ុន្តែមិនត្រូវបានមន្រ្តី របស់ស្ថាប័នមួយនេះ បើកទ្វារទទួលនោះឡើយ ទើបលោកឧត្តមសេនីយ៍ ដោយមានការទទួលបញ្ជាពី លោក ស្នងការ ចុះទៅសួរនាំថា ចាប់មកពីកន្លែងណា ប៉ុន្តែក្រុមយុវជនគណបក្ស សង្រ្គោះជាតិទាំងនោះ បើកម៉ូតូគេច ខ្លួនទៅបាត់ ។ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យខាងលើ មានការណែនាំពីមនុស្សម្នាក់ ឈ្មោះ ធី ណារិទ្ឋិ នៅអូស្រ្តាលី ហើយរូបគេបានត្រៀមចម្ពាមកៅស៊ូរួចជាស្រេច ដើម្បីបាញ់ទៅលើ បាតុករ ដែលប៉ះទង្គិច ជាមួយសមត្ថកិច្ច ក្នុងគោលបំណងឲ្យមានការចោទប្រកាន់មកលើសមត្ថកិច្ច និងរាជរដ្ឋាភិបាល ។ ជនសង្ស័យទាំង២នាក់ នឹងត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕



Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. peakmey - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger